ថ្ងៃចន្ទ ទី២៧ ខែមិថុនា ឆ្នាំ២០១៦ ម៉ោង ១០:០៧ (27-06-2016 10:07)
បុរសវ័យ៥៤ឆ្នាំម្នាក់ មកពីស្រុកជីលីន ប្រទេសចិន បានកំពុងតែធ្វើឱ្យពិភពលោកមានចម្ងល់ លើការហាត់ប្រាណដ៏ចម្លែករបស់លោក ។
លោក Cong Yan បានប្រាប់ឱ្យដឹងថា ការហាត់ប្រាណដោយដើរទប់លំនឹងថ្មទម្ងន់៤០គីឡូក្រាមនៅលើក្បាលនេះ បានធ្វើឲ្យរូបលោក ស្រកអស់៣០គីឡូក្រាម ក្នុងពេល៣ឆ្នាំកន្លងមក ។
ការចាប់ផ្តើមនូវទង្វើដ៏ចម្លែកនេះ ត្រូវបានធ្វើឡើងចាប់តាំងពីពេល ដែលគាត់គិតថា រូបរាងកាយរបស់គាត់ មានសភាពធាត់ជ្រុល។ កាលពី៣ឆ្នាំមុន គាត់មានទម្ងន់ដល់ទៅ១១៥គីឡូក្រាម និងកម្ពស់ត្រឹមតែ១ម៉ែត្រ ៦តឹកប៉ុណ្ណោះ ។ វាពិតជាអាក្រក់មើលណាស់កាលពី៣ឆ្នាំមុន ។
0 comments: