ខេត្តសៀមរាប ៖ ផ្ទះប្រជាពលរដ្ឋ១ខ្នងមានទំហំ៧គុណនឹង៩ម៉ែត្រ សង់អំពីឈើប្រក់ក្បឿង ជញ្ជាំងស្លឹក ត្រូវបានរលំទាំងស្រុង ខណៈមានភ្លៀងលាយឡំនឹងខ្យល់កន្ត្រាក់ កាលពីរសៀលម៉ោង១ និង៣០នាទី ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៦ ដែលមានម្ចាស់ផ្ទះឈ្មោះ សឿន ឆន ភេទស្រី អាយុ៣២ឆ្នាំ ជាស្ត្រីមេម៉ាយ រស់នៅក្នុងភូមិរហាល ឃុំដូនកែវ ស្រុកពួក ខេត្តសៀមរាប។ លោកវរសេនីយ៍ត្រី ទេព ពុំសែន អធិការនគរបាលស្រុកពួកបានឱ្យដឹងតាមទូរស័ព្ទនៅវេលាម៉ោង៣និង០០នាទី ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៦នេះថា ករណីរលំផ្ទះរបស់ស្ត្រីខាងលើដែលមានឈ្មោះ សឿន ឆន ភេទស្រី អាយុ៣២ឆ្នាំ ជាស្ត្រីមេម៉ាយ មានកូននៅក្នុងបន្ទុកចំនួន៤នាក់(ស្រី២ និងប្រុស២នាក់) រស់នៅក្នុងភូមិរហាល ឃុំដូនកែវ ស្រុកពួក ខេត្តសៀមរាប។
ភ្លៀងលាយឡំនឹងខ្យល់កន្ទ្រាក់ធ្វើឱ្យរលំផ្ទះ១ខ្នង ជាងឈើ២នាក់របួសស្រាល
Categories:
សង្គម
Publish Date:
9:04:00 AM
0 comments: