Friday, July 1, 2016

សន វិជ្ជបុត្រ សង់​ផ្ទះ​ជូនតា-យាយ​ទុរគត​នៅ​ស្រុក​កំ​ណើត

 ពី​ប្រជា​ប្រិយ​ភាព​ការងា​រមនុស្ស​ធម៌​លេច​ធ្លោលើ​អាជីព​ចម្រៀង ដោយមិន​ចុះញ៉ម​នឹងឧបសគ្គ​ផ្លូវ​ចុះប្រឡាយ​ ឆ្លងស្ទឹង​កាត់​ព្រៃ​ឡើងភ្នំ លោក សន វិជ្ជបុត្រ​ ពុះពារ​ទៅជួយ​រំលែក​ទុក្ខលំបាក​ បំពេញ​ក្តី​ស្រេក​ឃ្លាន​ដល់​ជនចាស់​ជរាទី​ទាល់​ក្រ ក្មេងកំព្រា កក្រើក​ពាស​ពេញ​ផ្ទៃប្រេស។
លោក សន វិជ្ជបុត្រ ក៏ទៅ​បំពេញ​កិត្ដិសព្ទ​បន្ថែម​នៅស្រុក​កំណើត​ចំពោះ​ការសង់​ផ្ទះ​ឲ្យ​គ្រួសារ​យាយ​តា​ចាស់​ជរា រួមទាំង​សកម្មភាព​ចែក​អំណោយ​ និងបុក​អណ្តូង​ផ្អើល​អស់​អ្នកភូមិ។ផ្ទះមួយ​ខ្នង​ដែល​មាន​តម្លៃ​ជិត ១ ពាន់​ដុល្លារ ត្រូវ​បានតារា​ចម្រៀង​ សន វិជ្ជបុត្រ សង់ជូន​គ្រួសារ​ក្រីក្រ​មួយ ស្ថិតក្នុង​ភូមិ កំពង់​ស្លែង ឃុំ​ធាយ ស្រុក​បាភ្នំខេត្ត​ព្រៃវែង ​ខណៈ​តារា​ចម្រៀង​រូបនេះ​ក៏ បរិច្ចាគ​លុយ​បុក​អណ្តូង​ទឹក និងចែក​អំណោយ​មនុស្សធម៌​ជូនក្រុម​គ្រួសារ​ក្រីក្រ​នៅស្រុក​មេសាង​បន្ថែម​ទៀតនោះ។
Previous Post
Next Post

0 comments: