Friday, July 1, 2016

តុលាការព្យួរទោសសកម្មជនបរិស្ថានខេត្តកោះកុង ដោយ​ឲ្យ​ពួកគេមានសេរីភាពនៅថ្ងៃ​នេះ

លាការដំបូងខេត្តកោះកុងបានសម្រេចព្យួរទោសសកម្មជនបរិស្ថានអារ៉ែង៣នាក់និងបង្គាប់ឲ្យដោះលែងពួកគេនៅថ្ងៃសុក្រនេះ។
សកម្មជនបរិស្ថានដែលជាសមាជិកចលនាមាតាធម្មជាតិទាំងនោះរួមមានលោក សាន់ ម៉ាឡា លោក ទ្រី សុវិគា និងលោក ស៊ីម សំណាង។ ពួកគេត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៥ និងត្រូវបានចោទប្រកាន់ពីបទគំរាមកំហែងថានឹងធ្វើឲ្យខូចខាតដែលភ្ជាប់នឹងបញ្ជាអ្វីមួយ។ ពួកគេត្រូវបានចោទប្រកាន់ឡើងលើសាឡង់បូមខ្សាច់របស់ក្រុមហ៊ុនDirect Accessហើយប្រាប់កម្មករបូមខ្សាច់ថាខ្លួននឹងដុតបំផ្លាញសាឡង់នោះចោល ប្រសិនបើមិនព្រមបញ្ឈប់សកម្មភាពបូមខ្សាច់។
Previous Post
Next Post

0 comments: