ទន្ទឹមនឹងឱកាសឆក់បានប្រជាប្រិយភាពកាន់តែខ្លាំង ពីការធ្វើបទចម្រៀងដែលជាស្នាដៃកូនខ្មែរ និងល្បីឆ្លងទ្វីបពីបទ រាំញីកែងជើង តារាចម្រៀងមានកំណើតពីទឹកដីខេត្តព្រៃវែងអ្នកនាង ពេជ្រ សោភា ក៏ពើបនឹងគ្រោះអកុសលរាងកាយមិនអំណោយផលល្អ ត្រូវទៅឲ្យពេទ្យឯកទេសនៅស្រុកថៃ តាមដានសុខភាពជាប្រចាំ។
ដែលនៅជុំវិញសុខភាពចុះខ្សោយខ្លាំងនោះ ក៏មានការបញ្ជាក់ពីម្តាយនាងថា៖ «កូនស្រីខ្ញុំ អាភា មានជំងឺឈាមសស៊ីឈាមក្រហម ដែលត្រូវណាត់គ្រូពេទ្យនៅថៃពិនិត្យរាល់ខែ»។
យ៉ាងណានាង ពេជ្រ សោភា បានសម្ដែងភាពរឹងមាំខ្លាំងលើឆាកប្រឡងចម្រៀងលំដាប់ពិភពលោក រៀបចំដោយទូរទស្សន៍ហង្សមាស ជាដំបូលដ៏ត្រជាក់ដែលនាងជ្រក ក្នុងកម្មវិធី The Voice Camdodia ខណៈកូនក្រុមនាងដែលផ្ទុះនូវខ្សែជីវិតដ៏មហាសែនសង្វេគឪពុកកាប់ម្តាយ នាង សាន ស្រីឡៃ ក៏មានឱកាសឡើងដល់សម្លឹងពាននៅវគ្គផ្តាច់ព្រ័ត្រ។
0 comments: