ក្រសួងសុខាភិបាល បានសម្រេចបិទមន្ទីរសម្រាកព្យាបាលជំងឺឯកជនមួយឈ្មោះ ឃឹម រ៉ានី នៅរាជធានីភ្នំពេញ បន្ទាប់ពីបានចាក់ថ្នាំបណ្ដាលឲ្យយុវជនម្នាក់ស្លាប់ និងមិនគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាល។
សេចក្ដីសម្រេចរបស់ក្រសួងសុខាភិបាល ដែលចុះហត្ថលេខាដោយរដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង ចេញប្រកាសនៅថ្ងៃទី២៣ ខែឧសភា បានឲ្យដឹងថា មន្ទីរសម្រាកព្យាបាល ឃឹម រ៉ានី នេះមានទីតាំងនៅផ្ទះលេខ១៤ ផ្លូវលេខ៣១៥ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ មូលហេតុនៃការបិទនេះ ក្រសួងបញ្ជាក់ថា ដោយសារមន្ទីរសម្រាកព្យាបាលនេះ បានបង្កឲ្យមានបញ្ហាជាច្រើនលើកច្រើនសា មិនគោរពតាមកិច្ចសន្យារបស់ខ្លួននៅពេលដាក់ពាក្យស្នើសុំបើកមន្ទីរសម្រាកព្យាបាល និងមិនគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាល។
0 comments: