បើទោះជាមានការលើកទឹកចិត្តពីមិត្តភក្ដិ និងអ្នកសិល្បៈរួមអាជីពជាច្រើន រួមទាំងសមាគអ្នកសិល្បៈស្ម័គ្រចិត្តផ្តល់មេធាវីជួយស្វែងរកយុត្តិធម៌ ពីការទម្លាយរូបអាក្រាតកាយនោះយ៉ាងណាក្តី ក៏កញ្ញា វ៉ាន់ នីឡា តារាចម្រៀងប្រចាំផលិតកម្មភ្លេងរីខត បង្ខំចិត្តលុបចោលគម្រោងការងារសិល្បៈទាំងអស់ ដោយសារនាងមិនហ៊ានប្រឈមនឹងភាពអាម៉ាស។ វ៉ាន់ នីឡា បានលើកឡើងថា វាជាមេរៀនដែលស្ត្រីគ្រប់គ្នាគួរកុំមើលរំលង។
ទន្ទឹមនឹងលទ្ធផលប្តឹងនៅក្រសួងមហាផ្ទៃ ដែលជ្រោមជ្រែងដំណើរពីបងប្អូនបង្កើតនាង កវី សុខ ជំនោរ និងសមាគមអ្នកសិល្បៈស្ម័គ្រចិត្ត ផុសពីទឹកចិត្តអ្នកនាង ចន ច័ន្ទលក្ខិណា ក៏មិនទាន់មានពន្លឺនោះ ហើយក៏រំលងពីបណ្តាញទូរទស្សន៍ក្នុងស្រុក ស្វែងរកឱកាសធ្វើបទសម្ភាសជុំវិញរឿងគេទម្លាយរូបថតអាក្រាតកាយ ទៅចូលខ្លួនផ្តល់បទសម្ភាសក្នុងផេក នាយករដ្ឋមន្ត្រី ក្រោមការហែហមពីអ្នកនាង ចន ច័ន្ទលក្ខិណា ដែរនោះ តារាចម្រៀងប្អូនស្រីបង្កើតកវី សុខ ជំនោរ នាង វ៉ាន់ នីឡា ក្នុងទឹកមុខស្រពាប់ស្រពោន លាយនឹងទឹកភ្នែកទឹកសំបោរ បានពោលថា រូបភាពអាក្រាតកាយរបស់នាងកើតឡើងពីមោហ៍បិទមោហ៍បាំង។
0 comments: