Friday, July 1, 2016

នាយ​ក្រឹម ថា​អត់​ខ្វល់​គេ​កាត់​តរូប​ថត​ខ្លួន​រិះ​គន់​គណ​បក្ស​

ហាក់​ផ្ទុយ​ស្រឡះ​ បើ​សូម្បី​តែក្នុង​សាច់រឿង​កំប្លែង​ក៏ចាយ​ថែម​ពីកាយ​វិការ​ក្រមិច​ក្រមើម​ក្លែមចូល​នូវ​អត្ថន័យ​សរសើរ​ពី​ចក្ខុវិស័យ​គណបក្ស​ប្រជាជន ​តារា​កំប្លែង​នាយក្រឹម បែរជា​ធ្វើឲ្យ​មហាជន​ភ្ញាក់​ស្រឡាំង​កាំង​នឹង​រូបថត​ក្នុងបណ្តាញ​សង្គម​ហ្វេសប៊ុក រិះគន់​យ៉ាង​ចាស់ដៃ​លើ​គោលនយោ​បាយ​ដឹកនាំ​របស់​បក្ស​ដែលខ្លួន​ធ្លាប់តែ​សរសើរ​។
ប៉ុន្តែ​យ៉ាងណា​ តារាកំប្លែង​នាយ ក្រឹម ថា លោក​មិនខ្វល់​នឹង​រូបថត​កាត់ត​ភ្ជាប់សារ​រិះគន់​បក្ស​នោះ​ទេ។
បន្ថែម​លើកិត្តិ​សព្ទមហា​សំណើច​ កំពូល​តារា​កំប្លែង​វ័យ​ជ្រេនៅ​រក្សា​ទីផ្សារ​ខ្ពស់ នាយ ក្រឹម​ ដែល​ត្រូវបាន​មជ្ឈដ្ឋាន​មហាជន​មួយនគរ​ដឹង​​យ៉ង​ច្បាស់ថា លោក​ពាក់​ស័ក្តិ ៥ លើស្មា និងតែង​តែ​ចូលរួម​សកម្មភាព​ឃោសនា​បក្ស​រកសំឡេ​ង​ឆ្នោតនោះ ក៏ត្រូវបាន​គេដាក់​ងារឲ្យ​ផងដែរ​ថា​ ជា​តារា​កំប្លែង​គាំទ្រ​គណបក្ស​កាន់​អំណាច​ពេញ​ទំហឹង​ដើម្បីរក​បុណ្យ​ស័ក្តិ។​
Previous Post
Next Post

0 comments: