Friday, July 1, 2016

រឿង​រាម​កេរ្តិ៍​នឹងត្រូវ​សម្តែង​ដោយ​ក្រុម​ល្ខោន​ស្បែក​ពី​ដើម​ដល់​ចប់​

​ក្រុម​សិល្បករ​ល្ខោនស្បែក​ធំ​មកពី​សមាគម​គោក​ធ្លក សមាគម​សុវណ្ណ​ភូមិ និង​សមាគម​ក្នុងប្រទេស​កម្ពុជា បាន​សាក​ល្បង​សម្តែង​ល្ខោន ស្បែកធំ​ក្នុង​ឈុត​មួយនៃ​រឿង​រាមកេរ្តិ៍​ដែលមាន​រយៈពេល​ច្រើន​ជាង ២០ ម៉ោង​នៃការ​សម្តែង​និទាន​ពីដើម​ដល់ចប់​ កាលពី​ថ្ងៃ​ព្រហស្បតិ៍​កន្លង​ទៅ។
ប្រធាន​សមា​គម​សិល្បៈ​ល្ខោន​គោក​ធ្លក​លោក ភឿង កុម្ភៈ​ បាន​ឲ្យដឹង​ថា៖ «​យើងដំ​ឡើង​រឿង​រាមកេរ្តិ៍​ក្នុង​ទម្រង់​ល្ខោន​ស្រមោល​ស្បែក​ធំតាំង​ពីដើម​រហូតដល់​ចប់ ដូច្នេះ​យើង​ត្រូវការ​ពេលវេលា​ច្រើន​ដើម្បី​ហឹ្វកហាត់​ក្រុម​សិល្បករ​ជំនាញ​ពី​សមាគម​ផ្សេងៗ។​ ការសម្តែង​នេះ​តម្រូវ​ឲ្យមាន​ការហាត់​សម​រយៈពេល ៧ ខែក្នុង​សាច់រឿង​រាមកេរ្តិ៍​ទាំង​មូល»។
Previous Post
Next Post

0 comments: