Friday, July 1, 2016

មេ​ប៉ុស្តិ៍​នៅ​សៀមរាប​រង​ការ​ចោទ​ថា​ចាប់​កុមារ​២​នាក់​វាយ​ខ្នោះដៃ

អង្គការ​សិទ្ធិមនុស្ស​ចំនួន​២ នៅ​ខេត្ត​សៀមរាប គឺ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (ADHOC) និង​អង្គការ​សិទ្ធិមនុស្ស​លីកាដូ (LICADHO) នឹង​ចុះ​ស៊ើប​អង្កេត​លំអិត​នៅ​ភូមិ​សាលាក្រវ៉ាន់ ឃុំ​រំចេក នៃ​ស្រុក​បន្ទាយស្រី ក្នុង​បំណង​ស្វែង​រក​ការ​ពិត​ឱ្យ​ច្បាស់លាស់​ថា​ តើ​មេ​ប៉ុស្តិ៍​នគរបាល​ទី​នោះ​ពិត​ជា​បាន​រំលោភ​សិទ្ធិ​កុមារ​ចំនួន ២​នាក់​មែន ឬ​ក៏​យ៉ាង​ណា?
​គម្រោង​ស៊ើបអង្កេត​នោះ បាន​រៀបចំ​ឡើង​បន្ទាប់ពី​ក្រុម​គ្រួសារ​របស់​កុមារ​ទាំង​ពីរ​បាន​មក​ដាក់​ពាក្យ​ប្ដឹង ហើយ​ចោទ​ប្រកាន់​ថា មេ​ប៉ុស្តិ៍​នគរបាល​ឃុំ​រំចេក បាន​ចាប់​កូន​គាត់​ដែល​មាន​អាយុ ១២​ឆ្នាំ និង​ម្នាក់​ទៀត អាយុ ១១​ឆ្នាំ ដាក់​ខ្នោះដៃ រួច​ហើយ​បញ្ជូន​ទៅ​ប៉ុស្តិ៍​ដោយ​មិន​ជូន​ដំណឹង​ឱ្យ​អាណាព្យាបាល​បាន​ដឹង​ទាល់តែសោះ។
Previous Post
Next Post

0 comments: