Friday, July 1, 2016

សហភាពអឺរ៉ុបផ្ដល់ប្រាក់ជាង៨០ម៉ឺនដុល្លារ​ដល់ស្ថាប័នចំនួន​៣​ដើម្បីលើកកម្ពស់ការយល់ដឹងពីខ្មែរក្រហម

សហភាពអឺរ៉ុបបានផ្តល់ថវិកាចំនួន៧២៤៧០០អឺរ៉ូ(ប្រមាណ៨១៣៣៦៣ដុល្លារអាមេរិក)ឲ្យស្ថាប័នចំនួន៣ ដើម្បីជួយលើកកម្ពស់ការយល់ដឹងនិងការអប់រំស្ដីពីប្រតិ្ដសាស្រ្ដខ្មែរក្រហម។
ក្នុងសេចក្ដីប្រកាសព័ត៌មានចុះថ្ងៃទី៣០ខែមិថុនា សហភាពអឺរ៉ុបបានឲ្យដឹងថាទឹកប្រាក់ចំនួន៣៣៥០០២អឺរ៉ូ (៣៧៦០០២ដុល្លារអាមេរិក)ផ្ដល់ឲ្យមជ្ឈមណ្ឌលធនធានសោតទស្សន៍បុប្ផាណា ដើម្បីលើកកម្ពស់ដល់ការអប់រំនិងប្រវត្ដិសាស្រ្ដកម្ពុជាតាមរយៈប្រព័ន្ធផ្សព្វផ្សាយបែបចម្រុះ។ ទឹកប្រាក់ចំនួន១៤៥,៦០០អឺរ៉ូ(១៦៣៤០៩ដុល្លារអាមេរិក)ផ្ដល់ឲ្យមជ្ឈមណ្ឌលឯកសារកម្ពុជា(DC-Cam)សម្រាប់ការប្រើប្រាស់ដើម្បីបន្តការងាររបស់ស្ថាប័នក្នុងការផ្សព្វផ្សាយភាពយុតិ្ដធម៌និងការដាក់បញ្ចូលមេរៀនប្រវត្តិសាស្រ្តនៃរបបកម្ពុជាប្រជាធិបតេយ្យទៅក្នុងកម្មវិធីសិក្សា។ ចំណែកទឹកប្រាក់ចំនួន២៤៤១០០អឺរ៉ូ(២៧៣,៩៥២ដុល្លារអាមេរិក)ផ្ដល់ឲ្យមជ្ឈមណ្ឌលវប្បធម៌អាល្លឺម៉ង់កម្ពុជា(Meta House)សម្រាប់ការប្រើប្រាស់ក្នុងការអប់រំផ្សេងទៀតដោយប្រើនៅក្នុងរោងមហោស្រប ការតាំងពិពរណ៍ ការធ្វើដំណើរ ការប្រឡងគូសគំនូរ ការបញ្ចាំងខ្សែភាពយន្ដនិងការពិភាក្សាជាមួយជនរងគ្រោះដោយរបបខ្មែរក្រហម។
Previous Post
Next Post

0 comments: