Friday, July 1, 2016

​នាយករដ្ឋមន្រ្តីកម្ពុជា​ស្នើ​ជាថ្មី​ឲ្យ​រុស្ស៊ី​បង្វែរ​បំណុលទៅជាជំនួយ​និង​ការ​វិនិយោគរួមគ្នា​

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក្នុងដំណើរទស្សនកិច្ចនៅប្រទេសរុស្ស៊ី បានស្នើជាថ្មីទៅកាន់រដ្ឋាភិបាលរុស្ស៊ីឲ្យបង្វែរបំណុលជំពាក់រុស្ស៊ីប្រមាណ១៥០០លានដុល្លារដែលខ្ចីរុស្ស៊ីបន្ទាប់ពីការផ្ដួលរំលំរបបខ្មែរក្រហមក្នុងឆ្នាំ១៩៧៩នោះ ទៅជាជំនួយនិងការវិនិយោគរួម។
ក្នុងពេលសំណេះសំណាលជាមួយនិស្សិតខ្មែរនៅប្រទេសរុស្ស៊ីនៅថ្ងៃពុធនេះ លោកនាយករដ្ឋមន្រ្តីបានថ្លែងថាបំណុលដែលជំពាក់រុស្ស៊ីជាបំណុលអាចពិនិត្យបាន ដោយលោកបានប្រៀបធៀបទៅនឹងបំណុលជំពាក់អាមេរិកប្រមាណ៤៤៥លានដុល្លារ ដែលលោកចាត់ទុកជា”បំណុលកខ្វក់”មិនអាចពិនិត្យបាន។
Previous Post
Next Post

0 comments: